២ ពង្សាវតារក្សត្រ 2:23-25
២ ពង្សាវតារក្សត្រ 2:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីសេធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថលោកថា៖ «ឡើងទៅ តាតម្ពែក! ឡើងទៅ តាតម្ពែក!»។ លោកបែរមកមើលក្មេងទាំងនោះ ហើយដាក់បណ្ដាសាវាក្នុងនាមព្រះអម្ចាស់។ ស្រាប់តែមានមេខ្លាឃ្មុំពីរចេញពីព្រៃមក ហែកក្មេងទាំងនោះអស់សែសិបពីរនាក់។ លោកធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។
២ ពង្សាវតារក្សត្រ 2:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកបានចេញពីទីនោះឡើងទៅក្រុងបេត-អែល ពេលលោកកំពុងតែទៅតាមផ្លូវនោះ មានពួកក្មេងជំទង់ប្រុសៗចេញពីទីក្រុងមក ពោលពាក្យមើលងាយដល់លោកថា៖ «អាតម្ពែកអើយ ឡើងទៅ! អាតម្ពែកអើយ ឡើងទៅចុះ!»។ លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។ លោកក៏ចេញពីទីនោះ ទៅភ្នំកើមែល ហើយពីនោះទៀត លោកក៏វិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
២ ពង្សាវតារក្សត្រ 2:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកក៏ចេញពីទីនោះឡើងទៅឯក្រុងបេត-អែល កាលលោកកំពុងតែឡើងតាមផ្លូវទៅ នោះមានពួកក្មេងជំទង់ប្រុសៗ ចេញពីទីក្រុងមក ពោលមើលងាយ ដល់លោកថា អាទំពែកអើយ ចូរឡើងទៅចុះ អាទំពែកអើយ ចូរឡើងទៅចុះ លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្តាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ាស្រាប់តែមានខ្លាឃ្មុំញី២ ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់៤២នាក់ទៅ លោកក៏ចេញពីទីនោះ ទៅឯភ្នំកើមែល ហើយពីនោះ លោកវិលត្រឡប់ទៅឯក្រុងសាម៉ារីវិញ។