២ កូរិនថូស 4:8-12

២ កូរិនថូស 4:8-12 គកស១៦

យើង​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ច្រក ត្រូវ​វិល​វល់ តែ​មិន​អស់​សង្ឃឹម យើង​ត្រូវ​គេ​បៀត​បៀន តែ​មិន​ត្រូវ​បោះ​បង់​ចោល​ឡើយ ត្រូវ​គេ​វាយ​ឲ្យ​ដួល តែ​មិន​ស្លាប់​ទេ យើង​ផ្ទុក​សេចក្តី​សុគត​របស់​ព្រះ‌យេស៊ូវ​នៅ​ក្នុង​រូប‌កាយ​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប‌កាយ​របស់​យើង​ដែរ។ ដ្បិត​យើង​ដែល​រស់​នៅ នោះ​យើង​ប្រគល់​ដល់​សេចក្តី​ស្លាប់​ជានិច្ច ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប​សាច់​របស់​យើង ដែល​តែង​តែ​ស្លាប់​នេះ។ ដូច្នេះ​ហើយ​បាន​ជា​សេចក្តី​ស្លាប់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង តែ​ជីវិត​កំពុង​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។

អាន ២ កូរិនថូស 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 4:8-12