២ កូរិនថូស 4:8-12

២ កូរិនថូស 4:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ច្រក ត្រូវ​វិល​វល់ តែ​មិន​អស់​សង្ឃឹម យើង​ត្រូវ​គេ​បៀត​បៀន តែ​មិន​ត្រូវ​បោះ​បង់​ចោល​ឡើយ ត្រូវ​គេ​វាយ​ឲ្យ​ដួល តែ​មិន​ស្លាប់​ទេ យើង​ផ្ទុក​សេចក្តី​សុគត​របស់​ព្រះ‌យេស៊ូវ​នៅ​ក្នុង​រូប‌កាយ​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប‌កាយ​របស់​យើង​ដែរ។ ដ្បិត​យើង​ដែល​រស់​នៅ នោះ​យើង​ប្រគល់​ដល់​សេចក្តី​ស្លាប់​ជានិច្ច ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប​សាច់​របស់​យើង ដែល​តែង​តែ​ស្លាប់​នេះ។ ដូច្នេះ​ហើយ​បាន​ជា​សេចក្តី​ស្លាប់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង តែ​ជីវិត​កំពុង​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។

ចែក​រំលែក
អាន ២ កូរិនថូស 4

២ កូរិនថូស 4:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​សង្កត់‌សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ យើង​ទ័ល‌ច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច គេ​បៀត‌បៀន​យើង​មែន តែ​ព្រះ‌ជាម្ចាស់​មិន​បោះ​បង់​យើង​ចោល​ឡើយ គេ​វាយ‌ដំ​យើង​មែន តែ​យើង​មិន​ស្លាប់​បាត់​បង់​ជីវិត​ឡើយ។ ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់ ​របស់​ព្រះ‌យេស៊ូ​ជានិច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង។ ព្រោះ​តែ​ព្រះ‌យេស៊ូ យើង​ដែល​កំពុង​រស់ តែងតែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង ដែល​តែងតែ​ស្លាប់។ ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បងប្អូន​វិញ បងប្អូន​ចេះ​តែ​មាន​ជីវិត​ចម្រើន​ឡើង។

ចែក​រំលែក
អាន ២ កូរិនថូស 4

២ កូរិនថូស 4:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់‌សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្ដី​វិល‌វល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ យើង​ខ្ញុំ​ផ្ទុក​សេចក្ដី​សុគត​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ដែរ ដ្បិត​យើង​រាល់​គ្នា​ដែល​រស់​នៅ នោះ​យើង​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូប​សាច់​យើង ដែល​តែង‌តែ​ស្លាប់​នេះ ហេតុ​នោះ​បាន​ជា​សេចក្ដី​ស្លាប់​កំពុង​តែ​ចំរើន​ឡើង​ក្នុង​យើង​ខ្ញុំ តែ​ជីវិត​ចំរើន​ក្នុង​អ្នក​រាល់​គ្នា​វិញ

ចែក​រំលែក
អាន ២ កូរិនថូស 4

២ កូរិនថូស 4:8-12

២ កូរិនថូស 4:8-12 គខប