២ កូរិនថូស 4:7-14

២ កូរិនថូស 4:7-14 គកស១៦

ប៉ុន្ដែ យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់​ថា ព្រះ​ចេស្ដា​ដ៏​លើស​លុប​នេះ​ជា​របស់​ព្រះ មិន​មែន​ជា​របស់​យើង​ទេ។ យើង​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ច្រក ត្រូវ​វិល​វល់ តែ​មិន​អស់​សង្ឃឹម យើង​ត្រូវ​គេ​បៀត​បៀន តែ​មិន​ត្រូវ​បោះ​បង់​ចោល​ឡើយ ត្រូវ​គេ​វាយ​ឲ្យ​ដួល តែ​មិន​ស្លាប់​ទេ យើង​ផ្ទុក​សេចក្តី​សុគត​របស់​ព្រះ‌យេស៊ូវ​នៅ​ក្នុង​រូប‌កាយ​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប‌កាយ​របស់​យើង​ដែរ។ ដ្បិត​យើង​ដែល​រស់​នៅ នោះ​យើង​ប្រគល់​ដល់​សេចក្តី​ស្លាប់​ជានិច្ច ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប​សាច់​របស់​យើង ដែល​តែង​តែ​ស្លាប់​នេះ។ ដូច្នេះ​ហើយ​បាន​ជា​សេចក្តី​ស្លាប់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង តែ​ជីវិត​កំពុង​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។ ដោយ​យើង​មាន​វិញ្ញាណ​នៃ​ជំនឿ​ដូច​គ្នា ស្រប​តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ក៏​ជឿ​ដែរ បាន​ជា​យើង​និយាយ ដោយ​ដឹង​ថា ព្រះ‌អង្គ​ដែល​ប្រោស​ព្រះ‌អម្ចាស់‌យេស៊ូវ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ជាមួយ​ព្រះ‌យេស៊ូវ​ដែរ ហើយ​នាំ​យើង​ចូល​ចំពោះ​ព្រះ‌អង្គ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ផង។

អាន ២ កូរិនថូស 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 4:7-14