តើគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតទៅចុះថា ខ្ញុំលើសជាងអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់លើសជាងគេ ខ្ញុំជាប់គុកច្រើនជាងគេ ខ្ញុំត្រូវរំពាត់ហួសប្រមាណ ហើយសឹងតែនឹងស្លាប់ជាច្រើនលើក។ សាសន៍យូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដង ។ គេវាយខ្ញុំនឹងដំបងបីដង គេចោលខ្ញុំនឹងថ្មម្ដង ខ្ញុំត្រូវលិចសំពៅម្តង ខ្ញុំអណ្ដែតនៅក្នុងសមុទ្រអស់មួយថ្ងៃមួយយប់។ ជាញឹកញាប់ ពេលធ្វើដំណើរ ខ្ញុំជួបនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់ដោយសាសន៍របស់ខ្ញុំ គ្រោះថ្នាក់ដោយសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ដោយពួកបងប្អូនក្លែងក្លាយ។ ខ្ញុំត្រូវធ្វើការទាំងនឿយលំបាក ត្រូវអត់ងងុយជាញឹកញាប់ ត្រូវស្រេកឃ្លាន ត្រូវអត់អាហារជាញឹកញាប់ ត្រូវរងា ហើយត្រូវអាក្រាតទៀតផង។ ក្រៅពីការទាំងនេះ មានបន្ទុករាល់ថ្ងៃគ្របសង្កត់ខ្ញុំ ដោយគិតដល់ក្រុមជំនុំទាំងអស់។
អាន ២ កូរិនថូស 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 11:23-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ