ព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានដណ្ដឹងអ្នករាល់គ្នាសម្រាប់ប្តីតែមួយគត់ ដើម្បីនាំអ្នករាល់គ្នា ដូចជានាំក្រមុំបរិសុទ្ធ យកទៅថ្វាយព្រះគ្រីស្ទ។ ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។ ដ្បិតប្រសិនបើមានអ្នកណាម្នាក់ មកប្រកាសអំពីព្រះយេស៊ូវណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬប្រសិនបើអ្នករាល់គ្នាទទួលវិញ្ញាណណាមួយផ្សេង ក្រៅពីព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំទ្របានយ៉ាងស្រួល។
អាន ២ កូរិនថូស 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 11:2-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ