២ កូរិនថូស 11:2-4

២ កូរិនថូស 11:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​អ្នក​រាល់​គ្នា​សម្រាប់​ប្តី​តែ​មួយ​គត់ ដើម្បី​នាំ​អ្នក​រាល់​គ្នា ដូច​ជា​នាំ​ក្រមុំ​បរិសុទ្ធ យក​ទៅ​ថ្វាយ​ព្រះ‌គ្រីស្ទ។ ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​គំនិត​របស់​អ្នក​រាល់​គ្នា បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​របស់​វា​នោះ​ដែរ។ ដ្បិត​ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់ មក​ប្រកាស​អំពី​ព្រះ‌យេស៊ូវ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូវ​ដែល​យើង​បាន​ប្រកាស ឬ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​មួយ​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ឬ​ដំណឹង​ល្អ​ណា​ផ្សេង ក្រៅ​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​អ្នក​រាល់​គ្នា​ទ្រាំទ្រ​បាន​យ៉ាង​ស្រួល។

២ កូរិនថូស 11:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រោះ​ខ្ញុំ​ប្រច័ណ្ឌ បងប្អូន ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បងប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បងប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី​យក​ទៅ​ថ្វាយ​ព្រះ‌គ្រិស្ត*។ ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បងប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ត​ស្មោះ‌សរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះ‌យេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បងប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​បងប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល​នោះ បងប្អូន​ចេះ​តែ​អត់‌ឱន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។

២ កូរិនថូស 11:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បំរុង​អ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្ដី​តែ​១ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះ‌គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀង​ត្រង់​ខាង​ឯ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយ‌កល​យ៉ាង​នោះ​ដែរ ពី​ព្រោះ​បើ​សិន​ជា​មាន​អ្នក​ណា​មក ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ​១​ទៀត ដែល​យើង​ខ្ញុំ​មិន​បាន​ប្រកាស​ប្រាប់ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​ពី​ដើម ឬ​ដំណឹង​ណា​ផ្សេង​ទៀត ដែល​មិន​ទទួល​កាល​ពី​មុន នោះ​អ្នក​រាល់​គ្នា​នឹង​ទ្រាំ‌ទ្រ​វិញ​ជា​មិន​ខាន

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ