២ កូរិនថូស 1:3-7

២ កូរិនថូស 1:3-7 គកស១៦

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្ដា​ករុណា ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​វេទនា ដោយ​សារ​ការ​កម្សាន្ត​ចិត្ត​ដែល​ខ្លួន​យើង​ផ្ទាល់​បាន​ទទួល​ពី​ព្រះ។ ដ្បិត​ដូច​ដែល​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចម្រើន​ឡើង​ដល់​យើង​យ៉ាង​ណា នោះ​ការ​កម្សាន្ត​ចិត្ត​របស់​យើង ក៏​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ។ ដូច្នេះ បើ​យើង​ខ្ញុំ​ត្រូវ​រង​ទុក្ខ​វេទនា នោះ​គឺ​សម្រាប់​ជា​ការ​កម្សាន្ត​ចិត្ត និង​ការ​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា។ បើ​យើង​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត គឺ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​កម្សាន្ត​ចិត្ត ពេល​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​យ៉ាង​អត់‌ធ្មត់​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ដែល​យើង​ក៏​មាន​ទុក្ខ​លំបាក​ដូច​គ្នា។ យើង​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​ជាមួយ​យើង​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​រួម​ចំណែក​ក្នុង​ការ​កម្សាន្ត​ចិត្ត​ជាមួយ​យើង​យ៉ាង​នោះដែរ។

អាន ២ កូរិនថូស 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 1:3-7