១ ថែស្សាឡូនីច 4:13-18

១ ថែស្សាឡូនីច 4:13-18 គកស១៦

បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង អំពី​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដូច​អ្នក​ឯ​ទៀត​ៗ​ដែល​គ្មាន​សង្ឃឹមនោះ​ឡើយ។ ប្រសិន‌បើ​យើង​ជឿ​ថា ព្រះ‌យេ‌ស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញមែន នោះ​ត្រូវ​ជឿ​ថា តាម​រយៈ​ព្រះ​យេស៊ូវ ព្រះ‌នឹង​នាំ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ឲ្យ​បាន​នៅ​ជា​មួយព្រះ‌អង្គ​ដែរ។ ដ្បិត​យើង​សូម​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់​រហូត​ដល់​ព្រះ‌អម្ចាស់​យាង​មក យើង​នឹង​មិន​ទៅ​មុន​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ។ ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​មួយ​ព្រះ‌ឱស្ឋ ទាំង​មាន​សំឡេង​មហា​ទេវតា និង​ស្នូរ​ត្រែ​របស់​ព្រះ​ផង ហើយ​ពួក​អ្នក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ នឹង​រស់​ឡើង​វិញ​មុន​គេ។ បន្ទាប់​មក យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់ នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​អ្នក​ទាំង​នោះ ដើម្បី​ជួប​ព្រះ‌អម្ចាស់​នៅ​លើ​អាកាស ហើយ​យើង​នឹង​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ទៅ។ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ទាំង​នេះ​ចុះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ថែស្សាឡូនីច 4:13-18