ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។ រួចអ៊ីសាយហៅអ័ប៊ីណាដាប់មក ឲ្យដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសយកអ្នកនេះទេ»។ នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា៖ «ព្រះយេហូវ៉ាក៏មិនរើសយកអ្នកនេះដែរ»។ អ៊ីសាយក៏ឲ្យកូនទាំងប្រាំពីរនាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសអ្នកទាំងនេះឡើយ» ហើយសួរថា៖ «តើកូនរបស់អ្នកមកអស់ហើយឬនៅ?» គាត់ឆ្លើយថា៖ «នៅមានកូនពៅមួយទៀត វាកំពុងតែឃ្វាលចៀម» លោកមានប្រសាសន៍ទៅអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ»។ គាត់ក៏ឲ្យគេទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូលទៅចាក់ប្រេងឲ្យចុះ គឺអ្នកនេះហើយ»។
អាន ១ សាំយូអែល 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 16:7-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ