១ យ៉ូហាន 2:1-6

១ យ៉ូហាន 2:1-6 គកស១៦

កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប នោះ​យើង​មាន​ព្រះ​ដ៏​ជួយ​ការ​ពារ​មួយ​អង្គ ដែល​គង់​នៅ​ជាមួយ​ព្រះ‌វរ‌បិតា គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត។ ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។ យើង​ដឹង​ថា យើង​ស្គាល់​ព្រះ‌អង្គ​ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​ខ្នាត​នៅ​ក្នុង​អ្នក​នោះ។ យើងអាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​ពោល​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​ដើរ​ដូច​ព្រះ‌អង្គ​ដែរ។

អាន ១ យ៉ូហាន 2

Verse Image for ១ យ៉ូហាន 2:1-6

១ យ៉ូហាន 2:1-6 - កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប នោះ​យើង​មាន​ព្រះ​ដ៏​ជួយ​ការ​ពារ​មួយ​អង្គ ដែល​គង់​នៅ​ជាមួយ​ព្រះ‌វរ‌បិតា គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត។ ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។
យើង​ដឹង​ថា យើង​ស្គាល់​ព្រះ‌អង្គ​ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​ខ្នាត​នៅ​ក្នុង​អ្នក​នោះ។ យើងអាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​ពោល​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​ដើរ​ដូច​ព្រះ‌អង្គ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 2:1-6