១ កូរិន‌ថូស 13:8-13

១ កូរិន‌ថូស 13:8-13 គកស១៦

សេចក្ដី​ស្រឡាញ់​មិន​សាប​សូន្យ​ឡើយ តែ​ការ​ថ្លែង​ទំនាយ​នោះ​នឹង​ត្រូវ​ផុត​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ចប់ ហើយ​ចំណេះ​ដឹង​ក៏​នឹង​ត្រូវ​សាប​សូន្យ​ទៅ​ដែរ។ ដ្បិត​យើង​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ទំនាយ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ដែរ តែ​នៅ​ពេល​សេចក្ដី​គ្រប់​លក្ខណ៍​មក​ដល់ នោះ​សេចក្ដី​មិន​ពេញ​ខ្នាត​នឹង​បាត់​ទៅ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​និយាយ​ដូច​កូន​ក្មេង ធ្លាប់​មាន​គំនិត​ដូច​កូន​ក្មេង ហើយ​ធ្លាប់​ពិចារណា​ដូច​កូន​ក្មេង លុះ​ពេល​ខ្ញុំ​ធំ​ពេញ​វ័យ ខ្ញុំ​បាន​លះ​បង់​អ្វីៗ​ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​មើល​ក្នុង​កញ្ចក់ តែ​នៅ​ពេល​នោះ យើង​នឹង​ឃើញ​មុខ​ទល់​នឹង​មុខ។ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ តែ​នៅ​ពេល​នោះ ខ្ញុំ​នឹង​ស្គាល់​យ៉ាង​ច្បាស់ ដូច​ព្រះ‌អង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។ ឥឡូវ​នេះ នៅ​មាន​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​បី​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​សេចក្តី​ស្រឡាញ់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 13:8-13

null ១ កូរិន‌ថូស 13:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦