១ កូរិន‌ថូស 13

13
អំណោយ​ទាន​នៃ​សេចក្ដី​ស្រឡាញ់
1ទោះ​បើ​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក៏​ដោយ តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​ប្រៀប​ដូច​ជា​ល​ង្ហិ​ន​ដែល​ឮ​ខ្ទ​រ ឬ​ដូច​ជា​ឈឹ​ង​ដែល​ឮ​ទ្រ​ហឹ​ង​ប៉ុណ្ណោះ។ 2បើ​ខ្ញុំ​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ ហើយ​ស្គាល់​អស់​ទាំង​អាថ៌‌កំបាំង និង​ចំណេះ​គ្រប់​យ៉ាង ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​ជំនឿ ល្ម​ម​នឹង​រើ​ភ្នំ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​គ្មាន​ប្រយោជន៍​សោះ។ 3បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ‌សម្ប​ត្តិ​របស់​ខ្ញុំ ហើយ​បើ​ខ្ញុំ​ប្រ​គល់​រូប‌កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុ​ត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។
4សេចក្តី​ស្រឡាញ់​តែង​អត់‌ធ្មត់ ហើយក៏​ស​ប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នា‌នីស មិន​ចេះ​អួត​ខ្លួន មិន​វាយ​ឫក​ខ្ពស់ 5ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។ 6សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​នឹង​អំពើ​ទុច្ចរិត គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ពិត​វិញ។ 7សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ទាំង‌អស់ ជឿ​ទាំង‌អស់ សង្ឃឹម​ទាំង‌អស់ ហើយ​ទ្រាំទ្រ​ទាំង‌អស់។
8សេចក្ដី​ស្រឡាញ់​មិន​សាប​សូន្យ​ឡើយ តែ​ការ​ថ្លែង​ទំនាយ​នោះ​នឹង​ត្រូវ​ផុត​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ចប់ ហើយ​ចំណេះ​ដឹង​ក៏​នឹង​ត្រូវ​សាប​សូន្យ​ទៅ​ដែរ។ 9ដ្បិត​យើង​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ទំនាយ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ដែរ 10តែ​នៅ​ពេល​សេចក្ដី​គ្រប់​លក្ខណ៍​មក​ដល់ នោះ​សេចក្ដី​មិន​ពេញ​ខ្នាត​នឹង​បាត់​ទៅ។ 11កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​និយាយ​ដូច​កូន​ក្មេង ធ្លាប់​មាន​គំនិត​ដូច​កូន​ក្មេង ហើយ​ធ្លាប់​ពិចារណា​ដូច​កូន​ក្មេង លុះ​ពេល​ខ្ញុំ​ធំ​ពេញ​វ័យ ខ្ញុំ​បាន​លះ​បង់​អ្វីៗ​ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ 12ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​មើល​ក្នុង​កញ្ចក់ តែ​នៅ​ពេល​នោះ យើង​នឹង​ឃើញ​មុខ​ទល់​នឹង​មុខ។ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ តែ​នៅ​ពេល​នោះ ខ្ញុំ​នឹង​ស្គាល់​យ៉ាង​ច្បាស់ ដូច​ព្រះ‌អង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។ 13ឥឡូវ​នេះ នៅ​មាន​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​បី​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​សេចក្តី​ស្រឡាញ់។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល