បទចំរៀង 1
1
1នេះជាចំរៀងដែលប្រសើរបំផុតជាងអស់ទាំង
ចំរៀងជាទំនុករបស់ស្តេចសាឡូម៉ូន។
2៙ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅអេះ
ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រា
ទំពាំងបាយជូរ
3ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អ
ព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយ
ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់
4សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់។
(ស្តេចទ្រង់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ទ្រង់)
យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់
យើងខ្ញុំនឹងនឹកចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់
ជាជាងស្រាទំពាំងបាយជូរ
គេស្រឡាញ់ដល់ទ្រង់ នោះគួរណាស់ហើយ។
5៙ ឱពួកកូនស្រីនៃក្រុងយេរូសាឡិមអើយ
ខ្ញុំខ្មៅ តែល្អគួរសម
ឧបមាដូចជាត្រសាលរបស់ពួកកេដារ
ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
6សូមកុំឲ្យមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំឡើយ
ដ្បិតខ្ញុំបានត្រូវហាលថ្ងៃហើយ
ពួកប្រុសៗពោះ១នឹងខ្ញុំ គេខឹងនឹងខ្ញុំ
គេបានឲ្យខ្ញុំថែរក្សាចំការទំពាំងបាយជូរ
ឯចំការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
7៙ ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ
សូមប្រាប់ខ្ញុំម្ចាស់ពីទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង
តើនៅកន្លែងណាដែលឲ្យសំរាកពេលថ្ងៃត្រង់
ដ្បិតតើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រីដែលត្រូវ
បាំងមុខ នៅជាមួយនឹងហ្វូងសត្វរបស់ពួកភឿន
ទ្រង់ដូច្នេះ។
8៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ
បើមិនដឹងទេ នោះមានតែចេញទៅតាមដានជើងរបស់
ហ្វូងសត្វទៅ
ហើយឃ្វាលកូនពពែរបស់ឯងក្បែរត្រសាលរបស់ពួក
អ្នកគង្វាលចុះ។
9៙ ឱមាសសំឡាញ់អើយ
អញបានប្រៀបឯងដូចជាសេះទឹមរាជរថរបស់ផារ៉ោន
10ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង
ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ
11យើងនឹងធ្វើប្រតោកមាសដាំដោយប្រាក់ឲ្យឯង។
12៙ កំពុងដែលស្តេចទ្រង់គង់នៅតុ
នោះប្រេងទេព្វិរូរបស់ខ្ញុំបានផ្សាយក្លិនក្រអូបទៅ
13ស្ងួនសំឡាញ់របស់ខ្ញុំជាកញ្ចប់កំញាន
នៅនារវាងដោះខ្ញុំទាំង២ដល់ខ្ញុំ
14ស្ងួនសំឡាញ់របស់ខ្ញុំក៏ដូចជាកញ្ចុំផ្កាក្រពេនដល់ខ្ញុំ
ដែលដុះនៅក្នុងចំការទំពាំងបាយជូរស្រុកអេន-កេឌី។
15៙ មើល ឯងស្រស់បស់ល្អ មាសសំឡាញ់អើយ
មើល ឯងស្រស់បស់ល្អណាស់
ភ្នែកឯងដូចជាភ្នែកព្រាប។
16៙ មើល ព្រះអង្គក៏ល្អ ស្ងួនសំឡាញ់អើយ
អើ ទ្រង់គួរស្រឡាញ់ណាស់
17ដំណេករបស់យើងខៀវខ្ចី
រតផ្ទះរបស់យើងជាដើមតាត្រៅ
ហើយធ្នឹមរបស់យើងជាដើមកកោះ
ទើបបានជ្រើសរើសហើយ៖
បទចំរៀង 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.