ទំនុកដំកើង 96

96
1ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា
ចូរ​ឲ្យ​ជន​ទាំង‌ឡាយ
នៅ​ផែនដី​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ
2ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា
ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌នាម​ទ្រង់
ចូរ​សំដែង​ចេញ​នូវ​សេចក្ដី​សង្គ្រោះ
របស់​ទ្រង់​រាល់​តែ​ថ្ងៃ​ត​ទៅ
3ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍
ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់
នៅ​កណ្តាល​បណ្តាជន​ទាំង‌ឡាយ
4ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរហើយ​ក៏​គួរ​សរសើរ​ណាស់
ទ្រង់​ជា​ទី​គួរ​កោត‌ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ
5ពី​ព្រោះ​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ
សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍
តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ
6កិត្តិយស នឹង​តេជា‌នុភាព​នៅ​ចំពោះ​ទ្រង់
ឥទ្ធិ‌ឫទ្ធិ នឹង​ភាព​លំអ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់
7ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា
អស់​ទាំង​ពូជ‌ពង្ស​នៃ​សាសន៍​ទាំង‌ឡាយ​អើយ
ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា​ថា ទ្រង់​មាន​សិរី‌ល្អ
នឹង​ព្រះ‌ចេស្តា
8ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា​ថា ព្រះ‌នាម​ទ្រង់​មាន​សិរី‌ល្អ
ចូរ​នាំ​យក​ដង្វាយ​ចូល​មក​ក្នុង​ទីលាន​របស់​ទ្រង់
9ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធ
ឱ​ផែនដី​ទាំង​មូល​អើយ
ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ
10ចូរ​ពោល​នៅ​កណ្តាល​អស់​ទាំង​សាសន៍
ថា​ព្រះ‌យេហូវ៉ាទ្រង់​គ្រប់‌គ្រង
ឯ​លោកីយ ក៏​បាន​តាំង​មាំ‌មួន​នៅ នឹង​រង្គើ​មិន​បាន​ឡើយ
ទ្រង់​នឹង​ជំនុំ‌ជំរះ​គ្រប់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់
11ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​សេចក្ដី​អំណរ
ហើយ​ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង
ឲ្យ​សមុទ្រ​លាន់​ឮ​រំពង​ឡើង
ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ក្នុង​នោះ​ដែរ
12ចូរ​ឲ្យ​ស្រែ​ចំការ នឹង​របស់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ
ទី​នោះ បាន​សប្បាយ​ឡើង​យ៉ាង​ក្រៃ‌លែង
នោះ​អស់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ច្រៀង
ដោយ​អំណរ​ដែរ
13គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក
គឺ​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដី
ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត
ព្រម​ទាំង​សាសន៍​ទាំង​ប៉ុន្មាន
ដោយ​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 96: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល