ទំនុកដំកើង 77:11-15

ទំនុកដំកើង 77:11-15 ពគប

ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ឱ​ព្រះ‌អង្គ​អើយ ផ្លូវ​ទ្រង់​ជា​ផ្លូវ​បរិសុទ្ធ តើ​មាន​ព្រះ​ឯ​ណា​ដែល​ធំ​ដូច​ជា​ទ្រង់ ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធា‌នុភាព​នៃ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទ្រង់​បាន​ប្រោស​បណ្តា​រាស្ត្រ​ឲ្យ​រួច ដោយ​ព្រះ‌ហស្ត​របស់​ទ្រង់ គឺ​ជា​ពួក​កូន​ចៅ​យ៉ាកុប នឹង​យ៉ូសែប​ផង។ –បង្អង់