ទំនុកដំកើង 75

75
ទំនុក​ជា​បទ​ចំរៀង​របស់​អេសាភ ដែល​លោក​លើក សំរាប់​មេ​ភ្លេង ឲ្យ​លេង​តាម​បទ «សូម​កុំ​បំផ្លាញ»។
1ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់
យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់
ស្ថិត​នៅ​ជិត
មនុស្ស​ទាំង‌ឡាយ​ប្រកាស​ប្រាប់​ពី​ការ​អស្ចារ្យ​របស់​ទ្រង់។
2៙ កាល​ណា​ដល់​វេលា​ដែល​កំណត់​ទុក​ហើយ
នោះ​អញ​នឹង​ជំនុំ‌ជំរះ​ដោយ​សុចរិត
3ផែនដីនឹង​អស់​ទាំង​មនុស្ស​នៅ​ផែនដី​ត្រូវ​រលាយ​ទៅ
គឺ​អញ​ដែល​បាន​តាំង​សសរ​ផែនដី​ឡើង។ –បង្អង់
4៙ ទូលបង្គំ​បាន​និយាយ​ទៅ​ពួក​អំនួត​ថា កុំ​ឲ្យ​អួត​ខ្លួន​ឡើយ
ហើយ​ទៅ​មនុស្ស​អាក្រក់​ថា
កុំ​ឲ្យ​ដំកើង​ខ្លួន​ឲ្យ​សោះ
5មិន​ត្រូវ​លើក​ខ្លួន​ឡើង​ឲ្យ​ខ្ពស់
ឬ​និយាយ​ដោយ​ប្រហើន​ឡើយ
6ដ្បិត​ការ​ដំកើង​ឡើង នោះ​មិន​មែន​មក​ពី​ទិស​ខាង​កើត
ឬ​ខាង​លិច
ក៏​មិន​មក​ពី​ទី​រហោ‌ស្ថាន​នោះ​ទេ។
7៙ គឺ​ព្រះ​ដែល​ជា​ចៅ‌ក្រម
ទ្រង់​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង
8ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ពែង​១​នៅ​ព្រះ‌ហស្ត
ដែល​មាន​ស្រា​កំពុង​តែ​ពពុះ​ឡើង
ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ ហើយ​ទ្រង់​ក៏​ចាក់​ចេញ
ឯ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី
គេ​នឹង​ផឹក​សំរេង​កាក​ក្នុង​ពែង​នោះ​ជា​មិន​ខាន។
9៙ តែ​ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ការ​ទាំង​នេះ​ជា​ដរាប
ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប
10ទូលបង្គំ​នឹង​កាត់​អំណាច​ទាំង​ប៉ុន្មាន​នៃ​មនុស្ស
អាក្រក់​ចេញ
តែ​អំណាច​របស់​មនុស្ស​សុចរិត
នឹង​បាន​ដំកើង​ឡើង​វិញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 75: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល