ទំនុកដំកើង 75
75
ទំនុកជាបទចំរៀងរបស់អេសាភ ដែលលោកលើក សំរាប់មេភ្លេង ឲ្យលេងតាមបទ «សូមកុំបំផ្លាញ»។
1ឱព្រះអង្គអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់
យើងខ្ញុំអរព្រះគុណដោយព្រោះព្រះនាមទ្រង់
ស្ថិតនៅជិត
មនុស្សទាំងឡាយប្រកាសប្រាប់ពីការអស្ចារ្យរបស់ទ្រង់។
2៙ កាលណាដល់វេលាដែលកំណត់ទុកហើយ
នោះអញនឹងជំនុំជំរះដោយសុចរិត
3ផែនដីនឹងអស់ទាំងមនុស្សនៅផែនដីត្រូវរលាយទៅ
គឺអញដែលបានតាំងសសរផែនដីឡើង។ –បង្អង់
4៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយ
ហើយទៅមនុស្សអាក្រក់ថា
កុំឲ្យដំកើងខ្លួនឲ្យសោះ
5មិនត្រូវលើកខ្លួនឡើងឲ្យខ្ពស់
ឬនិយាយដោយប្រហើនឡើយ
6ដ្បិតការដំកើងឡើង នោះមិនមែនមកពីទិសខាងកើត
ឬខាងលិច
ក៏មិនមកពីទីរហោស្ថាននោះទេ។
7៙ គឺព្រះដែលជាចៅក្រម
ទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង
8ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្ត
ដែលមានស្រាកំពុងតែពពុះឡើង
ពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញ
ឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដី
គេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។
9៙ តែទូលបង្គំនឹងប្រកាសប្រាប់ការទាំងនេះជាដរាប
ទូលបង្គំនឹងច្រៀងសរសើរថ្វាយព្រះនៃយ៉ាកុប
10ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្ស
អាក្រក់ចេញ
តែអំណាចរបស់មនុស្សសុចរិត
នឹងបានដំកើងឡើងវិញ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 75: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.