ទំនុកដំកើង 51:10-17

ទំនុកដំកើង 51:10-17 ពគប

ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម‌ត្រូវ​ឡើង សូម​កុំ​ចោល​ទូលបង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់ នោះ​ទូលបង្គំ​នឹង​បង្រៀន​ពី​អស់​ទាំង​ផ្លូវ​នៃ​ទ្រង់ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ដូច្នេះ នឹង​មាន​មនុស្ស​បាប​ប្រែ​ចិត្ត​ត្រឡប់​មក​ឯ​ទ្រង់ ឱ​ព្រះ‌អង្គ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ សូម​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ទោស​កំចាយ​ឈាម នោះ​អណ្តាត​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូលបង្គំ នោះ​មាត់​ទូលបង្គំ​នឹង​បាន​ប្រកាស​ប្រាប់ ពី​សេចក្ដី​សរសើរ​របស់​ទ្រង់ ដ្បិត​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​ទេ បើ​សព្វ​ព្រះ‌ហឫទ័យ​វិញ នោះ​ទូលបង្គំ​នឹង​បាន​ថ្វាយ​ហើយ ទ្រង់​ក៏​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​ដង្វាយ​ដុត​ដែរ ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច‌ខ្ទាំ ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​មិន​មើល‌ងាយ​ចំពោះ​ចិត្ត​ខ្ទេច‌ខ្ទាំ ហើយ​ទន់‌ទាប​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកដំកើង 51:10-17