ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដី សង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹង ហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីនឹងស៊ីសាច់ខ្ញុំ នោះគេបានជំពប់ដួលទាំងអស់គ្នា ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ គង់តែចិត្តខ្ញុំមិនភ័យឡើយ ទោះបើកើតមានចំបាំងទាស់នឹងខ្ញុំ គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា រាល់តែថ្ងៃ អស់១ជីវិតខ្ញុំ ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់ ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំ ដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុងត្រសាលទ្រង់ ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដា
អាន ទំនុកដំកើង 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 27:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ