ទំនុកដំកើង 142:3-6

ទំនុកដំកើង 142:3-6 ពគប

កាល​វិញ្ញាណ​ទូលបង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន នោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូលបង្គំ គេ​បាន​ដាក់​អន្ទាក់​លាក់​កំបាំង​ក្នុង​ផ្លូវ​ដែល​ទូលបង្គំ​ដើរ សូម​ទត​ទៅ​ខាង​ស្តាំ​មើល ដ្បិត​គ្មាន​អ្នក​ណា​ស្គាល់​ទូលបង្គំ​សោះ គ្រប់​ទាំង​ទី​ពឹង​បាន​បាត់​ពី​ទូលបង្គំ​ចេញ​ហើយ ឥត​មាន​អ្នក​ណា​រវល់​នឹង​ព្រលឹង​ទូលបង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ទូលបង្គំ​បាន​ពោល​ថា ទ្រង់​ជា​ទី​ពឹង​របស់​ទូលបង្គំ គឺ​ជា​ចំណែក​នៃ​ទូលបង្គំ​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​នេះ សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូលបង្គំ ដ្បិត​ទូលបង្គំ​ត្រូវ​ទាប​ថោក​ណាស់​ហើយ សូម​ប្រោស​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ ដ្បិត​គេ​ខ្លាំង​ជាង​ទូលបង្គំ