ទំនុកដំកើង 142

142
ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក ក្នុង​កាល​ដែល​ទ្រង់​នៅ​រអាង​ថ្ម ជា​សេចក្ដី​អធិស្ឋាន។
1ទូលបង្គំ​ស្រែក​ទូល​ដល់​ព្រះ‌យេហូវ៉ា
ដោយ​សំឡេង​នៃ​ទូលបង្គំ
គឺ​ដោយ​សំឡេង​របស់​ទូលបង្គំ
ដែល​ទូលបង្គំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា
2ទូលបង្គំ​បង្ហូរ​សេចក្ដី​ទំនួញ​របស់​ទូលបង្គំ​ចេញ
នៅ​ចំពោះ​ទ្រង់
ហើយ​ក្រាប​ទូល​ពី​សេចក្ដី​ទុក្ខ​លំបាក​របស់​ទូលបង្គំ
នៅ​ចំពោះ​ទ្រង់​ដែរ
3កាល​វិញ្ញាណ​ទូលបង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន
នោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូលបង្គំ
គេ​បាន​ដាក់​អន្ទាក់​លាក់​កំបាំង​ក្នុង​ផ្លូវ​ដែល​ទូលបង្គំ​ដើរ
4សូម​ទត​ទៅ​ខាង​ស្តាំ​មើល
ដ្បិត​គ្មាន​អ្នក​ណា​ស្គាល់​ទូលបង្គំ​សោះ
គ្រប់​ទាំង​ទី​ពឹង​បាន​បាត់​ពី​ទូលបង្គំ​ចេញ​ហើយ
ឥត​មាន​អ្នក​ណា​រវល់​នឹង​ព្រលឹង​ទូលបង្គំ​ឡើយ
5ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់
ទូលបង្គំ​បាន​ពោល​ថា ទ្រង់​ជា​ទី​ពឹង​របស់​ទូលបង្គំ
គឺ​ជា​ចំណែក​នៃ​ទូលបង្គំ​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​នេះ
6សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូលបង្គំ
ដ្បិត​ទូលបង្គំ​ត្រូវ​ទាប​ថោក​ណាស់​ហើយ
សូម​ប្រោស​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ
ដ្បិត​គេ​ខ្លាំង​ជាង​ទូលបង្គំ
7សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​គុក​ទៅ
ដើម្បី​ឲ្យ​បាន​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ទ្រង់
ពួក​មនុស្ស​សុចរិត​នឹង​ព័ទ្ធ​ទូលបង្គំ​ជុំវិញ
ពី​ព្រោះ​ទ្រង់​នឹង​ប្រោស​ទូលបង្គំ​យ៉ាង​ល្អ​ជា​បរិបូរ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 142: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល