ទំនុកដំកើង 112

112
1ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត‌ខ្លាច
ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង
ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់
2ពូជ‌ពង្ស​របស់​អ្នក​នោះ នឹង​បាន​ពូកែ​នៅ​ផែនដី
ឯ​ដំណ​មនុស្ស​ទៀង​ត្រង់​គេ​នឹង​បាន​ពរ
3ចំណែក​ធន‌ធាន នឹង​ទ្រព្យ​សម្បត្តិ រមែង​មាន​នៅ​ក្នុង​ផ្ទះ​គេ
ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ​ក៏​គង់​នៅ​ជា​ដរាប
4មាន​ពន្លឺ​ភ្លឺ​ឡើង ក្នុង​ទី​ងងឹត សំរាប់​មនុស្ស​ទៀង​ត្រង់
គេ​ជា​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​មេត្តា‌ករុណា
អាណិត‌អាសូរ ហើយ​សុចរិត
5អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចី
នោះ​បាន​សប្បាយ​ហើយ
អ្នក​នោះ​នឹង​រក្សា​ទុក​នូវ​កិច្ច‌ការ​ខ្លួន តាម​សេចក្ដី​យុត្តិ‌ធម៌
6ដ្បិត​គេ​មិន​ត្រូវ​រង្គើ​ឡើយ
នឹង​ចេះ​តែ​មាន​សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត
នៅ​ជា​រៀង​រាប​ដរាប
7អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ
ចិត្ត​គេ​បាន​មាំ‌មួន​ហើយ ដោយ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា
8ចិត្ត​គេ​បាន​តាំង​ខ្ជាប់‌ខ្ជួន គេ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ
ដរាប​ដល់​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​សត្រូវ​ខ្លួន
9គេ​បាន​ចែក​ចាយ គឺ​បាន​ចែក​ឲ្យ​ដល់​មនុស្ស​កំសត់
សេចក្ដី​សុចរិត​របស់​គេ​គង់​នៅ​ជា​ដរាប
មនុស្ស​ទាំង‌ឡាយ​នឹង​លើក​មុខ​អ្នក​នោះ ឲ្យ​មាន​កិត្តិសព្ទ
10ពួក​មនុស្ស​អាក្រក់​នឹង​មើល​ឃើញ
ហើយ​នឹង​មាន​ចិត្ត​ក្នាញ់
គេ​នឹង​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ
បំណង​ចិត្ត​នៃ​មនុស្ស​អាក្រក់​នោះ
នឹង​វិនាស​សូន្យ​ទៅ​វិញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 112: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល