ទំនុកដំកើង 111
111
1ចូរសរសើរដល់ព្រះយេហូវ៉ា
ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
ដោយអស់ពីចិត្ត
នៅក្នុងចំណោមនៃមនុស្សទៀងត្រង់
ហើយក្នុងពួកជំនុំជន
2អស់ទាំងស្នាដៃនៃព្រះយេហូវ៉ាសុទ្ធតែធំវិសេស
គួរឲ្យអស់អ្នកណាដែលចូលចិត្តនឹងការទាំងនោះ
បានស្វែងរកតាម
3ឯស្នាដៃនៃទ្រង់ នោះល្អប្រពៃ ហើយរុងរឿងឧត្តម
សេចក្ដីសុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅជាដរាប
4ទ្រង់បានធ្វើឲ្យមានសេចក្ដីនឹកចាំពីការអស្ចារ្យរបស់ទ្រង់
ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា
នឹងអាណិតអាសូរ
5ទ្រង់បានប្រទានអាហារដល់អស់អ្នកដែលកោតខ្លាចទ្រង់
ក៏នឹងនឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចដែរ
6ទ្រង់បានសំដែងព្រះចេស្តានៃការទ្រង់
ឲ្យរាស្ត្រទ្រង់ឃើញ
ដោយប្រទានឲ្យគេគ្រងបានមរដកនៃអស់ទាំងសាសន៍
7អស់ទាំងស្នាដៃនៃព្រះហស្តទ្រង់សុទ្ធតែពិតត្រង់
ហើយសុចរិត
បញ្ញត្តទាំងប៉ុន្មាននៃទ្រង់សុទ្ធតែម៉ត់ចត់
8ក៏បានតាំងឲ្យនៅអស់កល្បជានិច្ច
ហើយបានសំរេចដោយសេចក្ដីពិត នឹងសេចក្ដីទៀងត្រង់
9ទ្រង់បានចាត់ប្រើសេចក្ដីប្រោសលោះដល់រាស្ត្រទ្រង់
ទ្រង់បានសំរេចសេចក្ដីសញ្ញាទ្រង់ ឲ្យនៅជាដរាប
ព្រះនាមទ្រង់បរិសុទ្ធ ហើយគួរគោរព
10ឯសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
នោះជាដើមចមនៃប្រាជ្ញា
អស់អ្នកដែលកាន់តាម នោះមានយោបល់ល្អ
សេចក្ដីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 111: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.