ទំនុកដំកើង 110

110
ទំនុក​នៃ​ស្តេច​ដាវីឌ។
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល
ដល់​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ថា
ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្តាំ​អញ
ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង
ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង
2ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សន្ធឹង​ដំបង​នៃ​ព្រះ‌ចេស្តា​ឯង
ចេញ​ពី​ក្រុង​ស៊ីយ៉ូន
ឲ្យ​ឯង​គ្រប់‌គ្រង​នៅ​កណ្តាល​ពួក​ខ្មាំង​សត្រូវ​ផង
3រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត
នៅ​ថ្ងៃ​ដែល​ឯង​ដំរៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់
ដោយ​គ្រឿង​បរិសុទ្ធ
ពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើម
ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល​មក
4ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ហើយ ថា​ឯង​ជា​សង្ឃ
នៅ​អស់‌កល្ប‌ជានិច្ច
តាម​របៀប​លោក​ម៉ិល‌គីស្សាដែក
ទ្រង់​នឹង​មិន​ប្រែ​ព្រះ‌ហឫទ័យ​ឡើយ
5ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ខាង​ស្តាំ​ឯង
ទ្រង់​នឹង​វាយ​លំអិត​ស្តេច​ទាំង​ប៉ុន្មាន
នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់
6ទ្រង់​នឹង​ជំនុំ‌ជំរះ​នៅ​កណ្តាល​អស់​ទាំង​សាសន៍
ឲ្យ​មាន​ពេញ​ដោយ​សាក‌សព
ទ្រង់​នឹង​វាយ​បំបែក​ក្បាល​នៃ​នគរ​ជា​ច្រើន
7ទ្រង់​នឹង​សោយ​ទឹក​ពី​ជ្រោះ​តាម​ផ្លូវ
ដូច្នេះ ទ្រង់​នឹង​បាន​ងើប​ព្រះ‌សិរ​ឡើង។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 110: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល