ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត ហើយអញនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅថ្ងៃ២៤ ខែមិគសិរ ក្នុងឆ្នាំទី២ នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមក ដោយសារហោរាហាកាយថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ឥឡូវនេះ ចូរសួរពួកសង្ឃពីដំណើរក្រឹត្យវិន័យថា បើអ្នកណាដក់សាច់ដ៏បរិសុទ្ធក្នុងថ្នក់អាវទៅឯណា រួចអាវប៉ះនឹងនំបុ័ង សំឡ ស្រាទំពាំងបាយជូរ ប្រេង ឬម្ហូបអ្វីក៏ដោយ តើរបស់នោះនឹងបានបរិសុទ្ធដែរឬ នោះពួកសង្ឃបានឆ្លើយថា ទេ រួចហាកាយសួរថា បើសិនជាអ្នកណាដែលមិនស្អាត ដោយព្រោះខ្មោចស្លាប់ គេបានប៉ះនឹងរបស់ណាមួយនោះ តើរបស់នោះនឹងត្រឡប់ជាមិនស្អាតដែរឬ ពួកសង្ឃក៏ឆ្លើយថា នឹងត្រឡប់ជាមិនស្អាតជាពិត
អាន ហាកាយ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាកាយ 2:7-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ