ហាកាយ 2:1-4

ហាកាយ 2:1-4 ពគប

នៅ​ថ្ងៃ​២១ ខែ​អស្សុជ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក ដោយ‌សារ​ហោរា​ហាកាយ​ថា ឥឡូវ​នេះ ចូរ​ទៅ​និយាយ​នឹង​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា នឹង​យេសួរ កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​សំណល់​នៃ​បណ្តាជន​ថា ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​សល់​អ្នក​ណា​ខ្លះ ធ្លាប់​បាន​ឃើញ​ព្រះ‌វិហារ​នេះ តាម​សិរី‌ល្អ​ជាន់​ដើម​ដែរ​ឬ ចុះ​ឥឡូវ​នេះ តើ​ឃើញ​ជា​យ៉ាង​ណា​នៅ​ភ្នែក​ឯង​រាល់​គ្នា​ដែល​ធៀប‌ផ្ទឹម​គ្នា តើ​ព្រះ‌វិហារ​នេះ​មិន​មែន​ដូច​ជា​ទទេ​សោះ​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កំឡាំង​ឥឡូវ​ចុះ ឱ​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ​អើយ ចូរ​មាន​កំឡាំង​ដែរ ឯង​រាល់​គ្នា​ជា​ជន‌ជាតិ​នៃ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

អាន ហាកាយ 2