ចូររក្សាជើងឯង ក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ នោះវិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ពីព្រោះគេមិនដឹងជាគេធ្វើអាក្រក់ទេ។ កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះទ្រង់គង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ ត្រូវឲ្យឯងមានសំដីតិចវិញ ដ្បិតការដែលយល់សប្តិ នោះកើតមកដោយមានរវល់ជាច្រើន ហើយសំឡេងរបស់មនុស្សល្ងីល្ងើ ក៏ឮដោយមានពាក្យសំដីច្រើនដែរ កាលណាឯងបន់ព្រះ នោះកុំឲ្យបង្អង់នឹងលាបំណន់នោះឡើយ ពីព្រោះទ្រង់មិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ កុំបើកឲ្យមាត់ឯងបណ្តាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីខ្ញាល់ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើអី ដ្បិតក្នុងការយល់សប្តិច្រើន ហើយក្នុងពាក្យពោលជាច្រើន នោះតែងមានសេចក្ដីឥតប្រយោជន៍ គួរឲ្យកោតខ្លាចដល់ព្រះវិញ។
អាន សាស្តា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 5:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ