សាស្តា 11

11
1ចូរ​បោះ​នំបុ័ង​របស់​ឯង​ទៅ​លើ​ទឹក ដ្បិត​យូរ​ថ្ងៃ​ក្រោយ​មក ឯង​នឹង​បាន​សគុណ​នោះ​មក​វិញ 2ចូរ​ចែក​ឲ្យ​ដល់​៧​នាក់​ចុះ ហើយ​ដល់​៨​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ 3បើ​កាល​ណា​ពពក​ពេញ​ដោយ​ទឹក នោះ​នឹង​ចាក់​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​លើ​ផែនដី ហើយ​បើ​ដើម​ឈើ​ណា​រលំ​ដួល​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​ជើង​ក្តី នោះ​នឹង​ដេក​នៅ​ត្រង់​កន្លែង​ដែល​បាន​ដួល​នោះ​ឯង 4អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ នោះ​នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា​សង្កេត​មើល​ពពក នោះ​ក៏​មិន​ច្រូត​កាត់​ឡើយ 5ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​កូន​កើត​ឡើងនៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទំងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​ការ​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់​យ៉ាង​នោះ​ដែរ 6នៅ​ពេល​ព្រឹក ចូរ​សាប‌ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាចកុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះឬ​ខាង​ណោះ​ក្តី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង 7ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ក៏​ស្រួល 8អើ បើ​មនុស្ស​ណា​រស់​នៅ​ជា​យូរ​ឆ្នាំ នោះ​គួរ​ឲ្យ​មាន​សេចក្ដី​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ តែ​ត្រូវ​ឲ្យ​នឹក​ដល់​អស់​ទាំង​ថ្ងៃ ដែល​មាន​សេចក្ដី​ងងឹត​ដែរ ពី​ព្រោះ​នឹង​មាន​ជា​ច្រើន​ទៀត គ្រប់​ទាំង​អស់​ដែល​ត្រូវ​មក សុទ្ធ​តែ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។
9ឱ​មនុស្ស​កំឡោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំឡោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្តាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែត្រូវ​ឲ្យ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ហៅ​ឯង​មក​ជំនុំ‌ជំរះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន 10ដូច្នេះ ចូរ​កាត់​សេចក្ដី​ក្នាញ់​ក្តៅ​ចេញ​ពី​ចិត្ត​ឯង​ទៅ ហើយ​បណ្តេញ​សេចក្ដី​អាក្រក់​ឲ្យ​ឆ្ងាយ​ពី​សាច់​ឈាម​ឯង​ផង ដ្បិត​គ្រា​នៅ​កំឡោះ ហើយ​វ័យ​ក្មេង​រមែង​ជា​ឥត​ប្រយោជន៍​ទទេ។

ទើបបានជ្រើសរើសហើយ៖

សាស្តា 11: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល