ចោទិយ‌កថា 10:17-19

ចោទិយ‌កថា 10:17-19 ពគប

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​ដ៏​ធំ​ដែល​មាន​ព្រះ‌ចេស្តា ហើយ​ក៏​គួរ​ស្ញែង‌ខ្លាច ទ្រង់​មិន​ដែល​យោគ‌យល់​ខាង​អ្នក​ណា​សោះ ក៏​មិន​ទទួល​សំណូក​ផង ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ នឹង​សំលៀក‌បំពាក់​ផង ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ឯង​រាល់​គ្នា​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ

អាន ចោទិយ‌កថា 10