ពីព្រោះបើសិនជាមានអ្នកណាមក ប្រកាសប្រាប់ពីព្រះយេស៊ូវ១ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ ឬបើអ្នករាល់គ្នាទទួលវិញ្ញាណណាផ្សេងទៀត ដែលមិនបានទទួលពីដើម ឬដំណឹងណាផ្សេងទៀត ដែលមិនទទួលកាលពីមុន នោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខាន ខ្ញុំស្មានថា ខ្លួនខ្ញុំមិនចាញ់ពួកសាវកយ៉ាងធំនោះ ក្នុងការអ្វីសោះឡើយ ដ្បិតទោះបើខ្ញុំមិនប៉ិនប៉ាវខាងឯពាក្យសំដីក៏មែន ប៉ុន្តែខ្ញុំមិនមែនខ្សត់ខ្សោយខាងឯចំណេះទេ ហើយក្នុងគ្រប់ការទាំងអស់ យើងខ្ញុំបានសំដែង ឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូកដែរ កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំងបន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី ខ្ញុំបានបង្អត់ពួកជំនុំឯទៀត ដោយទទួលឈ្នួលពីគេ ដើម្បីនឹងយកមកបំរើអ្នករាល់គ្នាវិញ ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុកម៉ាសេដូន បានជួយបំពេញសេចក្ដីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ ខ្ញុំប្រាប់ដោយនូវសេចក្ដីពិតរបស់ព្រះគ្រីស្ទ ដែលនៅក្នុងខ្លួនខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្ដីអំនួតនេះពីខ្ញុំ នៅក្នុងស្រុកអាខៃបានឡើយ ចុះតើដោយហេតុអ្វី ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬអី នោះព្រះអង្គទ្រង់ជ្រាបហើយ តែការដែលខ្ញុំធ្វើ ខ្ញុំនឹងចេះតែធ្វើទៅ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលរករឿង ប្រយោជន៍ឲ្យគេបានដូចជាយើងខ្ញុំ ក្នុងការអ្វីដែលគេអួតខ្លួននោះដែរ ដ្បិតមនុស្សយ៉ាងនោះជាសាវកក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវកនៃព្រះគ្រីស្ទទេ ហើយសេចក្ដីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេ នឹងបានត្រូវតាមអំពើដែលគេធ្វើដែរ។ ខ្ញុំប្រាប់ម្តងទៀតថា កុំឲ្យអ្នកណារាប់ខ្ញុំទុកដូចជាល្ងង់ខ្លៅឡើយ តែបើរាប់ទុកជាល្ងង់ខ្លៅមែន នោះត្រូវទទួលខ្ញុំ ទុកដូចជាមនុស្សល្ងង់ខ្លៅដែរ ដើម្បីឲ្យខ្ញុំបានអួតខ្លួនបន្តិច សេចក្ដីដែលខ្ញុំប្រាប់នេះ មិនមែនប្រាប់តាមព្រះអម្ចាស់ទេ គឺប្រាប់បែបដូចជាល្ងង់ខ្លៅវិញ ដោយស្មានថា ខ្ញុំមានកន្លែងអួតខ្លួនបានខ្លះ ដ្បិតដែលមានមនុស្សជាច្រើនអួតខ្លួនខាងសាច់ឈាម នោះខ្ញុំនឹងអួតដែរ ព្រោះអ្នករាល់គ្នាដែលមានប្រាជ្ញា នោះចេះតែទ្រាំទ្រនឹងមនុស្សល្ងង់ខ្លៅ ដោយស្ម័គ្រពីចិត្តវិញ ពីព្រោះអ្នករាល់គ្នាទ្រាំទ្រនឹងការដែលគេចាប់អ្នកប្រើ ឬស៊ីសាច់អ្នក ឬដណ្តើមយកអ្វីពីអ្នក ឬបើអ្នកណាដំកើងខ្លួនលើអ្នក ឬបើអ្នកណាទះកំផ្លៀងអ្នកនោះផង ខ្ញុំនិយាយបែបជាបន្ទាបខ្លួន ទុកដូចជាយើងខ្ញុំខ្សោយមែន ប៉ុន្តែ ក្នុងការអ្វីដែលអ្នកណាហ៊ាន នោះខ្ញុំក៏ហ៊ានដែរ ខ្ញុំនិយាយនេះដោយសេចក្ដីល្ងង់ខ្លៅ តើគេជាពួកហេព្រើរឬអី ខ្ញុំក៏ដែរ គេជាសាសន៍អ៊ីស្រាអែលឬអី ខ្ញុំក៏ដែរ គេជាពូជលោកអ័ប្រាហាំឬអី ខ្ញុំក៏ដែរ គេជាអ្នកបំរើព្រះគ្រីស្ទឬអី (ខ្ញុំនិយាយបែបដូចជាវង្វេងស្មារតីហើយ) ខ្ញុំក៏លើសជាងគេទៅទៀត ក្នុងការនឿយហត់លើសជាងគេ ដោយត្រូវរំពាត់ហួសល្បត់ ទាំងត្រូវជាប់គុកច្រើនជាងគេ ក៏ដល់នូវភាពជិតស្លាប់ជាញឹកញយ ប្រាំដងហើយ សាសន៍យូដាវាយខ្ញុំ៤០រំពាត់ខ្វះ១ គេវាយខ្ញុំនឹងដំបង៣ដង គេចោលខ្ញុំនឹងថ្ម១ដង ខ្ញុំត្រូវសំពៅលិច៣ដង ខ្ញុំនៅនាសមុទ្រជ្រៅអស់១ថ្ងៃ១យប់ ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្ដីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង ក្រៅពីការខាងសាច់ឈាមទាំងនោះ ក៏មានសេចក្ដីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន ដែលប្រជ្រៀតមកលើខ្ញុំ រាល់តែថ្ងៃជានិច្ចថែមទៀត តើអ្នកឯណាខ្សោយ ហើយខ្ញុំមិនបានខ្សោយផង តើអ្នកឯណាអាក់អន់ចិត្ត ហើយខ្ញុំមិនឈឺឆ្អាលផង បើសិនជាគួរនឹងអួតខ្លួន នោះខ្ញុំនឹងអួតពីសេចក្ដីកំសោយរបស់ខ្ញុំវិញ ព្រះដ៏ជាព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ នៅក្រុងដាម៉ាស ចៅហ្វាយស្រុកនៃស្តេចអើរេតាស បានឲ្យគេចាំយាមទីក្រុង ដោយចង់ចាប់ខ្ញុំ ប៉ុន្តែ មានគេដាក់ខ្ញុំក្នុងកញ្ជើ សំរូតចុះ តាមបង្អួចកំផែង ឲ្យខ្ញុំរួចពីកណ្តាប់ដៃលោកចេញ។
អាន ២ កូរិនថូស 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 11:4-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ