ជាតិសាសន៍នានាបាននាំគ្នាខឹង
ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធ
ក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស
មនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់
ពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះអង្គ
ដល់ប្រជាជនដ៏វិសុទ្ធ*
និងដល់អស់អ្នកដែលគោរពកោតខ្លាច
ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ
អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។