វិវរណៈ 11:18
វិវរណៈ 11:18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។
វិវរណៈ 11:18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធ ក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ ពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ* និងដល់អស់អ្នកដែលគោរពកោតខ្លាច ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
វិវរណៈ 11:18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងសាសន៍បានមានសេចក្ដីកំហឹង ហើយសេចក្ដីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជំនុំជំរះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបំរើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នក ដែលបង្ខូចផែនដីផង។