វិវរណៈ 11:4-5
វិវរណៈ 11:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និងជាចង្កៀងទាំងពីរ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី ។ ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គេមក ហើយបញ្ឆេះបំផ្លាញខ្មាំងសត្រូវរបស់គេ។ ដូច្នេះ បើមានអ្នកណាចង់ធ្វើទុក្ខគេ អ្នកនោះត្រូវស្លាប់បែបនេះឯង។
វិវរណៈ 11:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងពីរនេះគឺ ជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះអម្ចាស់នៃផែនដី ។ ប្រសិនបើមាននរណាម្នាក់ចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។
វិវរណៈ 11:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ