ព្រះអង្គបានផ្លាស់ការទួញសោករបស់ទូលបង្គំឲ្យទៅជាការរាំសប្បាយ
ហើយបានដោះក្រណាត់ធ្មៃរបស់ទូលបង្គំចេញ
ក៏បានក្រវាត់ទូលបង្គំដោយអំណរវិញ
ដើម្បីឲ្យព្រលឹងរបស់ទូលបង្គំបានច្រៀងសរសើរតម្កើងព្រះអង្គ
គឺមិននៅស្ងៀមឡើយ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត!៕