1
ទំនុកតម្កើង 31:24
ព្រះគម្ពីរខ្មែរសាកល
អស់អ្នកដែលរំពឹងលើព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នាក្លាហានឡើង!៕
ប្រៀបធៀប
រុករក ទំនុកតម្កើង 31:24
2
ទំនុកតម្កើង 31:15
ពេលវេលារបស់ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ; សូមរំដោះទូលបង្គំពីកណ្ដាប់ដៃពួកសត្រូវរបស់ទូលបង្គំ និងពីពួកដែលតាមបៀតបៀនទូលបង្គំផង។
រុករក ទំនុកតម្កើង 31:15
3
ទំនុកតម្កើង 31:19
សេចក្ដីល្អរបស់ព្រះអង្គធំធេងយ៉ាងណាហ្ន៎! គឺសេចក្ដីល្អដែលព្រះអង្គបានរក្សាទុកសម្រាប់អ្នកដែលកោតខ្លាចព្រះអង្គ ជាសេចក្ដីល្អដែលព្រះអង្គបានប្រព្រឹត្តដល់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នៅចំពោះមនុស្សលោក។
រុករក ទំនុកតម្កើង 31:19
4
ទំនុកតម្កើង 31:14
ប៉ុន្តែព្រះយេហូវ៉ាអើយ ទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ ទូលបង្គំបានទូលថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!”។
រុករក ទំនុកតម្កើង 31:14
5
ទំនុកតម្កើង 31:3
ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយនៃទូលបង្គំ; ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ព្រះអង្គទ្រង់ដឹកនាំ និងនាំផ្លូវទូលបង្គំ។
រុករក ទំនុកតម្កើង 31:3
6
ទំនុកតម្កើង 31:5
ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ព្រះយេហូវ៉ាដ៏ជាព្រះនៃសេចក្ដីពិតត្រង់អើយ ព្រះអង្គបានប្រោសលោះទូលបង្គំហើយ!
រុករក ទំនុកតម្កើង 31:5
7
ទំនុកតម្កើង 31:23
អស់ទាំងវិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ ចូរស្រឡាញ់ព្រះអង្គចុះ! ព្រះយេហូវ៉ាការពារអ្នកដែលស្មោះត្រង់ ប៉ុន្តែព្រះអង្គតបសងឲ្យគ្រប់បរិបូរ ដល់អ្នកដែលប្រព្រឹត្តដោយអំនួត។
រុករក ទំនុកតម្កើង 31:23
8
ទំនុកតម្កើង 31:1
ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត! សូមរំដោះទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង។
រុករក ទំនុកតម្កើង 31:1
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ