1
ទំនុកតម្កើង 19:14
ព្រះគម្ពីរខ្មែរសាកល
ព្រះយេហូវ៉ាដ៏ជាថ្មដា និងជាព្រះប្រោសលោះនៃទូលបង្គំអើយ សូមឲ្យសម្ដីពីមាត់ទូលបង្គំ និងការសញ្ជឹងគិតនៃចិត្តទូលបង្គំ បានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គផង៕
ប្រៀបធៀប
រុករក ទំនុកតម្កើង 19:14
2
ទំនុកតម្កើង 19:7
ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាគ្រប់លក្ខណ៍ ធ្វើឲ្យព្រលឹងស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់របស់ព្រះយេហូវ៉ាពិតប្រាកដ ធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានប្រាជ្ញា
រុករក ទំនុកតម្កើង 19:7
3
ទំនុកតម្កើង 19:1
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះ លំហអាកាសប្រកាសអំពីស្នាព្រះហស្តរបស់ព្រះអង្គ។
រុករក ទំនុកតម្កើង 19:1
4
ទំនុកតម្កើង 19:8
ច្បាប់តម្រារបស់ព្រះយេហូវ៉ាទៀងត្រង់ ធ្វើឲ្យចិត្តអរសប្បាយ សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាបរិសុទ្ធ ទាំងបំភ្លឺភ្នែក។
រុករក ទំនុកតម្កើង 19:8
5
ទំនុកតម្កើង 19:9
ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីបរិសុទ្ធ ទាំងនៅស្ថិតស្ថេរជារៀងរហូត ច្បាប់របស់ព្រះយេហូវ៉ាជាសេចក្ដីពិត ទាំងសុចរិតយុត្តិធម៌គ្រប់ជំពូក។
រុករក ទំនុកតម្កើង 19:9
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ