1
ទំនុកតម្កើង 18:2
ព្រះគម្ពីរខ្មែរសាកល
ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
ប្រៀបធៀប
រុករក ទំនុកតម្កើង 18:2
2
ទំនុកតម្កើង 18:30
រីឯព្រះមួយអង្គនេះ មាគ៌ារបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាត្រូវបានពិសោធ ព្រះអង្គជាខែលដល់អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ។
រុករក ទំនុកតម្កើង 18:30
3
ទំនុកតម្កើង 18:3
ខ្ញុំស្រែកហៅព្រះយេហូវ៉ាដែលស័ក្ដិសមនឹងសរសើរតម្កើង នោះខ្ញុំក៏ត្រូវបានសង្គ្រោះចេញពីសត្រូវរបស់ខ្ញុំ។
រុករក ទំនុកតម្កើង 18:3
4
ទំនុកតម្កើង 18:6
ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយពីព្រះរបស់ខ្ញុំ នោះព្រះអង្គបានសណ្ដាប់សំឡេងរបស់ខ្ញុំពីព្រះវិហាររបស់ព្រះអង្គ ហើយសម្រែករបស់ខ្ញុំក៏ចូលទៅក្នុងព្រះកាណ៌របស់ព្រះអង្គ។
រុករក ទំនុកតម្កើង 18:6
5
ទំនុកតម្កើង 18:28
គឺព្រះអង្គហើយ ដែលអុជចង្កៀងរបស់ទូលបង្គំ គឺព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំហើយ ដែលបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។
រុករក ទំនុកតម្កើង 18:28
6
ទំនុកតម្កើង 18:32
គឺព្រះមួយអង្គនេះ ដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍
រុករក ទំនុកតម្កើង 18:32
7
ទំនុកតម្កើង 18:46
ព្រះយេហូវ៉ាមានព្រះជន្មរស់! សូមឲ្យមានព្រះពរដល់ថ្មដារបស់ខ្ញុំ! សូមឲ្យព្រះនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំត្រូវបានលើកតម្កើង!
រុករក ទំនុកតម្កើង 18:46
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ