កាលមួយ ពេលព្រះយេស៊ូវគង់នៅទីក្រុងមួយ មើល៍! មានបុរសម្នាក់កើតឃ្លង់ពេញខ្លួននៅទីនោះ។ គាត់ឃើញព្រះយេស៊ូវ ក៏ក្រាបមុខដល់ដី ទូលអង្វរព្រះអង្គថា៖ “ព្រះអម្ចាស់អើយ បើសិនព្រះអង្គសុខចិត្ត ព្រះអង្គអាចប្រោសទូលបង្គំឲ្យបរិសុទ្ធបាន”។
ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានបន្ទូលថា៖“ខ្ញុំសុខចិត្ត! ចូរឲ្យបានបរិសុទ្ធចុះ”។ ភ្លាមនោះ ជំងឺឃ្លង់ក៏ចាកចេញពីបុរសនោះ។