ខគម្ពីរពេញនិយមពី លូកា 4

មារ​ក៏​នាំ​ព្រះយេស៊ូវ​ឡើង​ទៅ​កន្លែងដ៏ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក​ដល់​ព្រះអង្គ ក្នុង​រយៈពេលមួយភ្លែត រួច​ទូល​ព្រះអង្គ​ថា៖ “ខ្ញុំ​នឹង​ឲ្យ​អស់ទាំង​សិទ្ធិអំណាច និង​សិរីរុងរឿង​នៃ​អាណាចក្រទាំងនេះ​ដល់​អ្នក ដ្បិត​ទាំងអស់នេះ​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​ឲ្យ​ទៅ​អ្នកណាក៏ដោយដែល​ខ្ញុំ​ចង់​។ ដូច្នេះ ប្រសិនបើ​អ្នក​ថ្វាយបង្គំ​នៅមុខ​ខ្ញុំ អ្វីៗ​ទាំងអស់​នេះ​នឹង​ទៅជា​របស់អ្នក”។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 4