លូកា 5:12-13
លូកា 5:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលមួយ កាលព្រះយេស៊ូវគង់នៅក្នុងក្រុងមួយ មានមនុស្សម្នាក់កើតឃ្លង់ពេញខ្លួនបានចូលមក។ ពេលគាត់ឃើញព្រះអង្គ គាត់ក្រាបចុះមុខដល់ដី ទូលអង្វរថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ ឃ្លង់ចេញពីគាត់ភ្លាម។
លូកា 5:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ ឱនមុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។
លូកា 5:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ ដោយបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតចុះ ស្រាប់តែឃ្លង់ចេញពីគាត់ជា១រំពេចទៅ