ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា
«ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា
គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ
ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ
យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ»
ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ
គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។