តែឯង ឱបេថ្លេហិម-អេប្រាតាអើយ
ឯងជាអ្នកតូចជាងគេក្នុងចំណោម
អំបូរទាំងប៉ុន្មានរបស់យូដា
នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង
អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល
ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ
គឺតាំងពីអស់កល្បរៀងមក។