ដូច្នេះ ឱមនុស្សមានយោបល់អើយ
សូមស្តាប់ខ្ញុំចុះ
កុំឲ្យយើងថាព្រះធ្វើអាក្រក់
ឬថាព្រះដ៏មានគ្រប់ព្រះចេស្តា
ព្រះអង្គប្រព្រឹត្តអំពើទុច្ចរិតនោះឡើយ។
ដ្បិតព្រះអង្គនឹងសងដល់មនុស្ស
តាមការដែលគេធ្វើ
ហើយនឹងឲ្យគ្រប់គ្នាបានទទួល
តាមផ្លូវរបស់ខ្លួន។