យ៉ូប 34:10-11
យ៉ូប 34:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឱមនុស្សមានយោបល់អើយ សូមស្តាប់ខ្ញុំចុះ កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិតនោះឡើយ ដ្បិតទ្រង់នឹងសងដល់មនុស្សតាមការដែលគេធ្វើ ហើយនឹងឲ្យគ្រប់គ្នាបានទទួលតាមផ្លូវរបស់ខ្លួន
យ៉ូប 34:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ឱមនុស្សមានយោបល់អើយ សូមស្តាប់ខ្ញុំចុះ កុំឲ្យយើងថាព្រះធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គប្រព្រឹត្តអំពើទុច្ចរិតនោះឡើយ។ ដ្បិតព្រះអង្គនឹងសងដល់មនុស្ស តាមការដែលគេធ្វើ ហើយនឹងឲ្យគ្រប់គ្នាបានទទួល តាមផ្លូវរបស់ខ្លួន។
យ៉ូប 34:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ សូមនាំគ្នាស្ដាប់ខ្ញុំ! ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ! ព្រះអង្គតបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ព្រះអង្គឲ្យម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។