ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើង មានដុំពពកយ៉ាងធំ និងមានពន្លឺភ្លឺនៅជុំវិញ ហើយនៅកណ្ដាលពពកនោះ មានចេញពន្លឺពណ៌លង្ហិន ហើយនៅកណ្ដាលនោះ ក៏មានភាពដូចជាសត្វមានជីវិតបួនរូប ដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស គ្រប់គ្នាមានមុខបួន ហើយមានស្លាបបួន។ ជើងសត្វទាំងនោះត្រង់ៗ ប្រអប់ជើងដូចជាកូនគោ ហើយភ្លឺចាំងដូចជាលង្ហិនខាត់យ៉ាងរលោង នៅក្រោមស្លាបទាំងបួន មានដៃដូចមនុស្សទាំងបួនខាង ដូចមុខ និងស្លាបដែរ។ ស្លាបទាំងនោះជាប់តៗគ្នា គ្រប់គ្នាហោះត្រង់ទៅខាងមុខ ឥតងាកក្រោយឡើយ