អេសេគាល 1:10-11
អេសេគាល 1:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំងបួនមានមុខដូចជាសិង្ហខាងស្តាំ ទាំងបួនក៏មានមុខដូចជាគោនៅខាងឆ្វេង ហើយទាំងបួនមានមុខដូចជាឥន្ទ្រីដែរ ឯមុខ និងស្លាបពីរជាប់តគ្នាត្រដាងខាងលើ ហើយស្លាបពីរទៀតនៅគ្របខ្លួន
អេសេគាល 1:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សត្វនីមួយៗមានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្ដាំដូចសិង្ហ ផ្នែកខាងឆ្វេងដូចគោ និងផ្នែកខាងក្រោយដូចឥន្ទ្រី។ ស្លាបពីររបស់សត្វនីមួយៗត្រដាងទៅលើ ហើយជាប់គ្នាទៅវិញទៅមក រីឯស្លាបពីរទៀតហ៊ុមព័ទ្ធរូបកាយ។
អេសេគាល 1:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯភាពនៃមុខតួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំង៤មានមុខជាសិង្ហខាងស្តាំ ទាំង៤ក៏មានមុខជាគោនៅខាងឆ្វេង ហើយទាំង៤មានមុខជាឥន្ទ្រីដែរ ឯមុខ ហើយនឹងស្លាប នោះដាច់ពីគ្នាខាងលើ ស្លាប២របស់រាល់តួនោះបានជាប់តគ្នា ហើយស្លាប២ទៀតក៏គ្របខ្លួន