អ៊ីសាសួរថា៖ «តើនគរអុលឡោះប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចនគរអុលឡោះទៅនឹងអ្វី?។ នគរអុលឡោះប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចំការរបស់គាត់។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅតាមមែករបស់វា»។