1
លូកា 12:40
អាល់គីតាប
រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រាមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
ប្រៀបធៀប
រុករក លូកា 12:40
2
លូកា 12:31
ចូរខំស្វែងរកនគររបស់អុលឡោះវិញ ទើបទ្រង់ប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។
រុករក លូកា 12:31
3
លូកា 12:15
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។
រុករក លូកា 12:15
4
លូកា 12:34
ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្ដរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។
រុករក លូកា 12:34
5
លូកា 12:25
ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងបានឡើយ សូម្បីតែបន្ដិចក៏មិនបានដែរ។
រុករក លូកា 12:25
6
លូកា 12:22
អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារ សម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់ សម្រាប់បិទបាំងរូបកាយឡើយ
រុករក លូកា 12:22
7
លូកា 12:7
សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏អុលឡោះរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។
រុករក លូកា 12:7
8
លូកា 12:32
«កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! អុលឡោះជាបិតារបស់អ្នករាល់គ្នា គាប់ចិត្តប្រទាននគរមកឲ្យអ្នករាល់គ្នាហើយ។
រុករក លូកា 12:32
9
លូកា 12:24
ចូរមើលក្អែកវាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំងគ្មានជង្រុកសោះ ប៉ុន្តែ អុលឡោះចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។
រុករក លូកា 12:24
10
លូកា 12:29
ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ
រុករក លូកា 12:29
11
លូកា 12:28
មនុស្សមានជំនឿតិចអើយ! ប្រសិនបើអុលឡោះផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើអុលឡោះនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?
រុករក លូកា 12:28
12
លូកា 12:2
ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឲ្យគេដឹងដែរ។
រុករក លូកា 12:2
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ