រួចគាត់ឲ្យពរយូសុះថា៖
«សូមអុលឡោះដែលអ៊ីព្រហ៊ីម
និងអ៊ីសាហាក់ធ្លាប់គោរពបម្រើ
សូមអុលឡោះដែលថែរក្សាពុក
តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃនេះ
សូមម៉ាឡាអ៊ីកាត់ ដែលបានរំដោះពុកឲ្យរួចផុត
ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ!
សូមឲ្យគេរំលឹកឈ្មោះពុក ឈ្មោះរបស់អ៊ីព្រហ៊ីមជាជីតា និង
ឈ្មោះរបស់អ៊ីសាហាក់ ជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។
សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។